ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឆ្លើយតបទៅករណីហ្វេសប៊ុកមួយឡើងថា គ្រាន់តែងូតទឹកឲ្យក្មេងនៅមុខផ្ទះមួយភ្លែតសោះ អស់ ៥០$ដែរ

(ព្រះសីហនុ)៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបកស្រាយពីការចោទប្រកាន់មកលើសមត្ថកិច្ចរបស់ខ្លួននៅលើគណនីហ្វេសប៊ុកមួយ ដែលរងការផាកពិន័យ ដោយមិនគោរពទៅនឹងវិធានរដ្ឋបាលទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩របស់ខេត្តព្រះសីហនុ។

Image

សមត្ថកិច្ច បានឲ្យដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Oun Leak បង្ហោះថា «សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះ មកផាកលុយ$50ដុលាដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការព្រមាន លើកទី១ មកដល់ភ្លាមអត់និយាយណែនាំទេ ហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើគាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្នទាំងគ្នាណា ប្រហែសតែ ៥នាទី គាត់មកស្ងាត់ៗ»។

A (2)

នៅក្នុងការបង្ហោះសារខាងលើ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី លោកវរ:សេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ដែលកំពុងដឹកនាំក្រុមចុះល្បាត និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃើញស្រ្តីម្នាក់ ក្មេងតូចម្នាក់ និងបុរស់ម្នាក់ នៅក្បែរគ្នា នៅចំណុចផ្លូវអូរ៣ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង) ហើយស្ត្រីខាងលើក៏បានពរក្មេងគេចខ្លួនបាត់ ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់ រួចពន្យល់អោយយល់ដឹងពីការផាក់ពិន័យ គាត់ក៏ព្រមទទួលស្គាល់កំហុស និងយល់ព្រមបង់ពិន័យ។

A (3)

ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ មិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ លុះប្រហែលជាកន្លះម៉ោងក្រោយ ដោយមានមិត្តរបស់គាត់ទៅហៅគាត់ទើបគាត់ព្រមចេញមក ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល៕

A (4)

A (5)

A (6)