និស្សិតអូស្ត្រាលី និងសកម្មជនបរិស្ថាន ប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន រឿងឧស្សាហកម្មឧស្ម័ន

(អូស្ត្រាលី)៖ និស្សិតអូស្រ្ដាលីរាប់ពាន់នាក់ ប្រមូលផ្ដុំជាមួយក្រុមសកម្មជនបរិស្ថាន ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនឱ្យបញ្ឈប់គម្រោងវិនិយោគទៅលើឧស្សាហកម្មឧស្ម័ន។

រដ្ឋាភិបាលអូស្រ្ដាលី បានជ្រើសរើសយកការវិនិយោគទៅលើគម្រោងថាមពលដើរដោយឧស្ម័ន ក្រោមតម្លៃជាង ៤៦៨លានដុល្លារ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ-១៩ បើទោះបីជាមានការតវ៉ាពីក្រុមសកម្មជនប្រឆាំងបម្រែបម្រួលអាកាសធាតុក៏ដោយ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត ម៉ូរីសុន បានប្រឆាំងនឹងការអំពាវនាវជាសកល ចំពោះការកាត់បន្ថយការបំភាយឧស្ម័នមកនៅត្រឹមកំរិតសូន្យនៅឆ្នាំ២០៥០ ដោយលើកឡើងពីហានិភ័យនៃការខូចខាតសេដ្ឋកិច្ចជាតិ។

1

Students Participate In A "School Strike 4 Climate" Rally In Sydney

3

4

ប្រភពពីៈ Reuters