ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ជាមន្ត្រីការពារ នៅផ្ទះឯកអគ្គរដ្ឋទូតអង់គ្លេស

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ពីករណីអ្នកជំងឺកូវីដ-១៩ ម្នាក់ ជាមន្ត្រីការពារ នៅផ្ទះឯកអគ្គរដ្ឋទូតអង់គ្លេស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយមន្ត្រីនោះ និងបានទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 21_12 38 08