នៅថ្ងៃសុក្រនេះ ប្រទេសថៃ មានអ្នកស្លាប់ ៣២នាក់ដោយជំងឺកូវីដ-១៩ និងរកឃើញថ្មីចំនួន៣,៤៨១នាក់

(បាងកក)៖ តាមសារព័ត៌មាន Bangkok Post បានផ្សាយឲ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ថាក្រសួងសុខាភិបាលនៃប្រទេសថៃ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅប្រទេសថៃ មានមនុស្ស ៣២នាក់ បានស្លា.ប់ដោយសារជំងឺកូវីដ-១៩ និងករណីឆ្លងថ្មីចំនួន ៣,៤៨១នាក់ ត្រូវបានរកឃើញ។ នៅក្នុងចំណោមតួលេខដែលបានរកឃើញថ្មីនេះ នៅតាមពន្ធនាគារ ត្រូវបានរកឃើញមាន ចំនួន ៩៥១នាក់។

នាពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុបកើនដល់ ១២៣,០៦៦នាក់ ហើយករណីស្លា.ប់ ៧៣៥នាក់។ ហើយមានអ្នកជំងឺចំនួន ២,៨៦៨នាក់ បានជាសះស្បើយពីជំងែ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧៩,៥០៤នាក់។

សូមបញ្ជាក់ថា គិតចាប់តាំងពីរលកឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាលើកទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងគេ បានចាប់ផ្តើមនៅក្នុងប្រទេសថៃ កាលពីដើមខែមេសា ករណីឆ្លងដល់ទៅ ៩៤,២០៣ករណី ត្រូវបានរកឃើញ ដោយក្នុងនោះ ៥២,០៧៨នាក់ បានជាសះស្បើយឡើងវិញ៕

Bangkok, Thailand At The Temple Of The Emerald Buddha And Grand Palace At Dusk.

2 (2)