ថ្ងៃនេះស្លា.ប់តែម្នាក់! ថ្ងៃទី២១ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ថ្មី ៤៦០នាក់ ជាសះស្បើយ ៨២៤នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៦០នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១៥នាក់ ខណៈអ្នកជំងឺចំនួន ៨២៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០១នាក់។

គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៖

- ករណីឆ្លងសហគមន៍ ៤៤៥ នាក់

- អ្នកដំណើរពីបរទេស ១៥ នាក់

- ចំនួនអ្នកឆ្លងសរុប៖ ២៤,១៥៧ នាក់

- ចំនួនអ្នកជាសះស្បើយ៖ ១៦,៥២៤ នាក់

- ចំនួនអ្នកស្លា.ប់សរុប៖ ១៦៥នាក់

Image_2021 05 21_11 44 08