ចឹងបានបាត់មុខគាត់! តារាសម្ដែងជើងចាស់ម្នាក់របស់ប្រទេសថៃ កើតជំងឺមួយនេះរយៈពេល៣ឆ្នាំមកហើយ

ថៃ៖ លោកអ្នកដែលធ្លាប់តាមដានរឿងភាគថៃ ប្រហែលជាបានស្គាល់ហើយ លោក Mek-Winai Kraibut ដែលកំពូលតារាសម្ដែងជើងចាស់មួយរូប ដែលពោពេញទៅដោយទេពកោសល្យ និងពោពេញទៅដោយសមត្ថភាពជាច្រើន ដែលទស្សនិកជនដែលធ្លាប់បានទស្សនារូបលោកប្រាកដជាតែងតែសរសើរមិនដាច់ពីមាត់ពីការសម្ដែងរបស់លោកនោះឡើយ។

1

2

ពេលថ្មីៗនេះ លេចឮដំណឹងមកថា រូបលោកកំពុងតែកើតនូវជំងឺមហារីកស្បែកយ៉ាងធ្ងន់ធ្ងរ អស់រយៈពេល៣ឆ្នាំមកហើយ។ លោក បានឲ្យដឹងថា ការព្យាបាលនៃជំងឺសើស្បែកដ៏ធ្ងន់ធ្ងររបស់រូបលោក មិនមែនជារឿងធម្មតានោះទេ ព្រោះវាជាជំងឺដែលមានការពិបាកក្នុងខ្លួនខ្លាំងមែនទែន ដោយឥលូវនេះការព្យាបាលនេះ បានឆ្លងកាត់មកដល់ដំណាក់កាលទី៥ហើយ ទោះជាយ៉ាងណាក៏ដោយ ក៏រូបលោកមិនចុះចាញ់នោះឡើយ គឺប្រឹងជំនះឧបសគ្គមួយនេះឲ្យបាន។ ជំងឺនេះ វាលេចចេញនូវពងបែកទឹកធំៗជាច្រើន ធ្វើឲ្យឈឺផ្សាខ្លាំងណាស់ ក្រោយពីលោកត្រលប់មកពីការព្យាបាលនៅក្នុងទីក្រុងបាងកកវិញ វាប្រែជាពងទឹកតូចៗជាច្រើន រហូតដល់លោកមិនអាចគេងបាននោះឡើយ។

3

4

លោកបានបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យលោកមានជំងឺមហារីកស្បែកដ៏ធ្ងន់ធ្ងរនេះ ដោយសារមកពីការលក់អាហារបំប៉នរបស់លោក ក្នុងការរកប្រាក់ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ដោយលោកតែងតែប្រាស់វាជាប្រចាំថ្ងៃ រហូតមានការវិវត្ដន៍ស្បែកទៅជាសភាពបែបនេះតែម្តង៕

5

6

7