ច្រើនម្ល៉េះនៅកំពង់ចាម! អាជ្ញាធរខេត្ត ប្រកាសរកឃើញពីករណីវិជ្ជមានកូវីដ-១៩ រហូតដល់ទៅ ៩៣នាក់ ឯណោះ ក្នុងស្រុកចំនួន ៤

(កំពង់ចាម)៖ តាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ដែលរស់នៅក្នុងស្រុកចំនួន ៤ និងមានករណីជាសះស្បើយចំនួន ២៣នាក់។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញអ្នកមានជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅ ៩៣នាក់ ដែលក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់, ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ០៩នាក់ កំពង់សៀម ០៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០៣នាក់ ខេត្តកំពង់ធំ ០៧នាក់។

រដ្ឋបាលខេត្ត សូមបង្ហាញអត្តសញ្ញាណករណីរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ដែលមានបងប្អូនរស់នៅស្រុកទាំង៤ខាងលើ ជាកម្មករ-កម្មការិនីនៅរោងចក្រខាងលីនតុន (ខាមបូឌា), រោងចក្រជួហួយ ហ្វូតវវែ និងរោងចក្រមេតថេក(ខេមបូឌា)ខប លីមីតធីត មានរាយនាមដូចខាងក្រោម៖

01

02

03

04