អ្នកញាំស្រាថ្នាំ-ស ប្រយ័ត្ន! ករណីពុ.លស្រាស្លា.ប់ នៅស្រុកល្វាឯម ខេត្តកណ្ដាល កើនឡើងដល់ ១២នាក់ហើយ នៅមានអាការៈធ្ងន់ធ្ងរទៀត

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានជូនព័ត៌មានមួយ ដែលពាក់ព័ន្ធនឹងករណីពុលស្រាស្លា.ប់ នៅស្រុកល្វាឯម ខេត្តកណ្តាល មានការកើនឡើងរហូតដល់ទៅ ១២នាក់ហើយ។

នៅក្នុងលិខិតជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាលឃុំ មេឃុំ និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យ និងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកស.ពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។

នាយប់ថ្ងៃដដែលនេះ ក្រុមការងារបានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាព និងស្លា.ប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លា.ប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា ២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន ២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លទ្ធផលនៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម អ្នកខ្លះមានសភាពឡើឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ ដល់ថ្ងៃទី១៩ ខែឧសភា នេះ មានករណីស្លា.ប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ដូចមានក្នុងតារាងខាងក្រោម៖ (សូមបងប្អូនមើលក្នុងលិខិត)

1

2