អាជ្ញាធរខេត្តកែប រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត មានប្រវត្តិដំណើរ និងប៉ះពាល់ច្រើន

(កែប)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត ដែលមានឈ្មោះ និងប្រវត្តិដូចខាងក្រោម ៖

១-ស្ត្រីឈ្មោះ វេត វណ្ណនន់ អាយុ ២០ឆ្នាំ មានអាសយដ្ឋាននៅ ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប

២-កុមារីឈ្មោះ វេត វណ្ណាវ អាយុ១៣ឆ្នាំ ជាសិស្ស ត្រូវជាប្អូនស្រី និងមានទីលំនៅជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

4