អភិបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវសណ្ឋាគារចំនួន ២កន្លែង

(ព្រះសីហនុ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានសម្រេចបិទផ្អាកជាបណ្តោះអាសន្ន ចំនួន ០២ទីតាំង រួមមានៈ សណ្ឋាគារ កាស៊ីណូ តាស៊ីកាង មាងអាសយដ្ឋានផ្លូវ ២ធ្នូ ក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និង សណ្ឋាគារ អូអេស៊ីស ប៊ូទិក មានអាសយដ្ឋាននៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលទីតាំងពីរនេះ ដែលភ្ញៀវមកស្នាក់នៅមានវិជ្ជមានកូវីដ-១៩ ដែលត្រូវផ្អាករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវលិខិតជូនដំណឹងនេះ ដូចខាងក្រោម៖

1

2