ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅទិញម្ហូប នៅផ្សារទំនើបឡាក់គី (Lucky Express) ហើយប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤នាក់ នៅថ្ងៃទី…

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទិញម្ហូប នៅផ្សារទំនើបឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ ដល់ម៉ោង ១០៖៣០នាទីព្រឹក។

សូមបញ្ជាក់៖ អ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤នាក់ទៀត រហូតមកដល់ពេលនេះ មិនទាន់បានទៅធ្វើតេស្ដនៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

189325149_138980711608805_1640621232764679486_n