គិតខ្លីណាស់! គ្រាន់តែឪពុកម្តាយស្តីបន្ទោសឲ្យ បុរសម្នាក់តូចចិត្តចងក.សម្លាប់ខ្លួននៅក្នុងផ្ទះ

(ភ្នំពេញ)៖ បុរសម្នាក់តូចចិត្តរឿងឪពុកម្ដាយស្ដីបន្ទោសឲ្យច្រើនពេក ក៏សម្រេចចិត្តចងក.សម្លាប់ខ្លួននៅក្នុងផ្ទះតែម្នាក់ឯង បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិត ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅផ្លូវលំកែងនឹងផ្លូវ៣៦៩ ក្នុងភូមិដើមបាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

01

ជនរងគ្រោះមាន ឈ្មោះ សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មុខរបរបើករថយន្ដ បច្ចុប្បន្នរស់នៅទីតាំងខាងលើ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗ ដោយតូចចិត្តគិតថាឪពុកម្ដាយស្រឡាញ់កូនៗមិនស្មើភាពគ្នា ស្រាប់តែព្រឹកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បងស្រីជនរងគ្រោះ បានយកម្ហូបមកឲ្យជនរងគ្រោះ ពេលគោះទ្វារ មិនមានអ្នកមកបើក ក៏បានទម្លុះទ្វារចូលក្នុងតែម្តង ស្រាប់តែឃើញប្អូនប្រុសចងក.សម្លា.ប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមកប្រជាពលរដ្ឋបានទាក់ទងទៅសម្ថកិច្ចភ្លាមៗចុះមកត្រួតពិនិត្យ។

02

ក្រោយពេលកើតហេតុ សមត្.ថកិច្ចជំនាញបានត្រួតពិនិត្យ ធ្វើកោសល្យវិច័្ឆយហើយ ឃើញថាជនរងគ្រោះពិតជាចងក.សម្លា.ប់ខ្លួនពិតប្រាកដមែន ក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

03

04