អានហើយ ខ្លោចចិត្តណាស់! ឌួង ឆាយ៖ សូមទោសកូនៗ ពុកគ្មានសមត្ថភាពមើលថែគ្រួសារឲ្យឲ្យបានល្អ, កូនបង មើលមិនច្បាស់ ឯកូនពៅ ទើបតែ ១ខួប…

(ភ្នំពេញ)៖ លោក ឌួង ឆាយ ចាប់តាំងពីលោកសឹកពីព្រះសង្ឃមក លោកបានបង្ហោះសារដ៏សែនក្រៀមក្រំ គួរឲ្យសង្វេគណាស់ លោកតែងតែបន្ទោសខ្លួនម្តងហើយម្តងទៀត លើកនេះជាសារទី២របស់លោក បានបង្ហោះនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក បានររៀបរាប់ពីទុក្ខកង្វល់របស់ខ្លួន ពីការសូមទោសចំពោះកូនទាំងបីរបស់លោក ដែលត្រូវមកទទួលរងការបែកបាក់គ្រួសារយ៉ាងដូច្នេះ។

1

ក្នុងសាររបស់លោក បានរៀបរាប់ថា៖ «ពុកសូមទោសណាកូនៗ ដែលពុកគ្មានសម្ថភាពមើលថែគ្រួសារអោយបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង ២ខែនេះ មិនបានជួប និងគ្មានសម្ថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។

2

ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុត គឺកូនៗ។ អាណិតជាគេ គឺកូនប្រុសច្បង គ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើបជាង ១ខួប មិនទាន់ដឹងអី ហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង។ សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់»៕

3

4