អភិបាលខេត្តកំពង់ស្ពឺ៖ រន្ធ​​​​​.ត់ និងសោ​​​.កស្តា​​.យ ចំពោះទង្វើររបស់សន្តិសុខផ្សារដែលទាត់កញ្ច្រែងលក់ព្រីងរបស់ក្មេងស្រីម្នាក់

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី លោកពិតជាមានការរន្ធ​​​​.ត់ និងសោ​​​.កស្ដា.​​​​យយ៉ាងខ្លាំង ចំពោះទង្វើអ​​​.​​​​សីលធម៌បែបនេះ។

1

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្ដម សូមអ​​.ភ័យទោ​​.សចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។

ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តមបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

2

ឯកឧត្តមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើ​​​.កលែងបានឡើយ៕

4

3