អាណិតគាត់ណាស់! បុរសវ័យចំណាស់ អាយុ ៧២ឆ្នាំម្នាក់ ចុះរាវខ្ចៅ និងបេះផែ្លឈូកទុកសម្រាប់លក់ បានលង់ទឹកស្លា.​​ប់

(បន្ទាយមានជ័យ)៖ បុរសម្នាក់ចុះរាវខ្ចៅ និងបេះផ្លែឈូកក្នុងបឹងទុកសម្រាប់លក់ បែរជាត្រូវលង់ទឹកស្លា​​​.ប់ទៅវិញ កាលវេលាម៉ោង ២:៤០នាទី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅអាងទឹកក្តឹបថ្ម ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍គោករមៀត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯម រុណ ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិកើតហេតុ។ ជនរងគ្រោះ ជាអ្នកដើររាវខ្ចៅ និងបេះផ្លែកឈូកលក់ជាប្រចាំ ហើយពេលចុះរាវខ្ចៅនៅអាងទឹកក្តឹបថ្ម ពេលលង់ទឹក អ្នកជិតខាងឃើញ បានស្ទុះទៅជួយស្រង់ឡើងគោក និងដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក មិនទាន់ដល់ពេទ្យផងបានដាច់ខ្យល់ស្លា​​​​.ប់ ហើយសពត្រូវបានដឹកត្រឡប់ផ្ទះមកវិញ។

Photo_2021 05 20_11 52 03

មន្ត្រីនគរបាលប៉ុស្តិ៍ បានបញ្ជាក់បន្ថែមថា ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលជំនាញចុះទៅពិនិត្យឃើញជនរងគ្រោះត្រូវបានលង់ទឹកស្លា​​​.ប់ នៅពេលដែលទៅរាវខ្ចៅ និងចុះបេះផ្លែឈូកក្នុងបឹងទឹកជ្រៅប្រមាណ៣ម៉ែត្រ នៅពេលដែលបេះបានហើយ ហែលទឹកមកវិញប្រហែលជាអស់កម្លាំងហើយ បានបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងដូច្នេះ៕

Photo_2021 05 20_11 52 08