ថ្ងៃនេះស្លាប់ច្រើន! ថ្ងៃទី២០ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ថ្មី ៤១៥នាក់ ជាសះស្បើយ ៧៤៥នាក់ និងអ្នកស្លាប់ ៥នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤១៥នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ០៤នាក់ ខណៈអ្នកជំងឺចំនួន ៧៤៥នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លាប់ ចំនួន ០៥នាក់។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៖

- ករណីឆ្លងសហគមន៍ ៤១១ នាក់

- អ្នកដំណើរពីបរទេស ០៤ នាក់

- ចំនួនអ្នកឆ្លងសរុប៖ ២៣,៦៩៧ នាក់

- ចំនួនអ្នកជាសះស្បើយ៖ ១៥,៧០០ នាក់

- ចំនួនអ្នកស្លាប់សរុប៖ ១៦៤នាក់

1