ចុះបិទទាំងយប់តែម្តង! បិទ “ផ្សារសំរោយ៉ោង” ទាំងយប់ ដោយសារមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើន

(តាកែវ)៖ នៅយប់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានសម្រេចបិទខ្ទប់ "ផ្សារសំរោយ៉ោង" ជាបណ្ដោះអាសន្ន ដោយសារ មានការពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើនអ្នក ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ!។

1

លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក រួមជាមួយលោក ហង្ស វិច្ឆិការាស្សី អភិបាលរង នៃគណៈអភិបាលស្រុក លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងអាជ្ញាធរពាក់ពន្ធ័ បានអញ្ជើញប្រកាសបិទខ្ទប់ "ផ្សារសំរោងយ៉ោង" ជាបណ្ដោះអាសន្ន ដោយសារ មានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នក ជាមួយអ្នកមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

2

3

4

ប្រភពពីៈ រដ្ឋបាលស្រុកបាទី