ជាករណីទី៤! អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ដែលពាក់ព័ន្ធជាមួយអ្នកក្រុងប៉ោយប៉ែត

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថាៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន និងការប្រមូលព័ត៌មានពីក្រុមការងារ នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស បានផ្តល់លទ្ធផលវិជ្ជមាន លើប្រជាពលរដ្ឋ ១នាក់ ជាករណីទី៤ ក្នុងខេត្តស្ទឹងត្រែង ឈ្មោះ គី គឹមរ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងករណីវិជ្ជមានជំងឺកូវីដ-១៩ លើឈ្មោះ គឹង សារិទ្ធ មានអាសយដ្ឋាននៅ ភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សាមីខ្លួនបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីខេត្តបន្ទាយមានជ័យ មកដល់ខេត្តស្ទឹងត្រែង នៅពេលយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Image_2021 05 19_21 26 11