សូមចូលរួមសោកស្តាយផង! ស្ត្រីវ័យចំណាស់ម្នាក់ បានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ឲ្យបានជ្រាបថាៈ យោងរបាយការណ៍លេខ ១៥៦០/២១ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ករណីឈ្មោះ កង ហ៊ាន ភេទស្រី អាយុ ៧០ឆ្នាំ អាសយដ្ឋាននៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លា.ប់ដោយជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤០នាទី រសៀល ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកពញាក្រែក។

ប្រវត្តិរបស់អ្នកជំងឺ ឈ្មោះ កង ហ៊ាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺមានការៈក្តៅខ្លួន និងឈឺក្បាល ហើយបានហៅគ្រូពេទ្យ មកដាក់សេរ៉ូមនៅផ្ទះ។ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានអាការៈមិនស្រួលបានហៅផាសអាប់(Pass App) របស់ឈ្មោះ ផល្លី ដឹកមកសម្រាកព្យាបាលនៅគ្លីនិកផ្សារស្ទឹង ។ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺបានចេញពីគ្លីនិកផ្សារស្ទឹង មកផ្ទះវិញដោយជិះជាសអាប់(Pass App) ដដែល។ នាថ្ងៃដដែល ដោយអ្នកជំងឺមានការៈមិនស្រួល ក៏បានហៅរថយន្តរបស់គ្លីនិកផ្សារស្ទឹង ដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលដែលទៅដល់ខាងមន្ទីរពេទ្យមិនទទួល ក៏ត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកវិញ បន្ទាប់មកក្រុមគ្រូពេទ្យបានពិនិត្យយកសំណាករកមេរោគកូវីដ-១៩ ជាលទ្ធផលវិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិត។

តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺ ឈ្មោះ កង ហ៊ាន បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវី៥-១៩។ ចំពោះសាកសពបានរៀបចំទុកដាក់ទៅតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ជូនដោយរថយន្តគិលានសង្គ្រោះទៅបូជានៅវត្តសមាធិ នៅភូមិទូលអង្រឹង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

Image_2021 05 19_21 13 32