ទារិកា អាយុ ២ខែ៧ថ្ងៃ ០១នាក់ និងបុគ្គលិកលក់គ្រឿងសម្ភារៈបន្ទប់ទឹក ០២នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តប៉ៃលិន និងប្រវត្តិដំណើរ

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិចោមចៅទី២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

២-ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកទាំងពីរមានមុខរបរ ជាអ្នកលក់គ្រឿងសម្ភារៈបន្ទប់ទឹកឱ្យក្រុមហ៊ុន New Build ដែលមានអាសយដ្ឋាននៅបុរីពិភពថ្មីចំការដូង រាជធានីភ្នំពេញ)

៣-ទារិកាឈ្មោះ សឿ រ៉ានិត ភេទស្រី អាយុ ២ខែ ៧ថ្ងៃ មានអាសយដ្ឋាននៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2