អាជ្ញាធរខេត្តកំពង់ធំ រកឃើញវិជ្ជមានកូវីដ-១៩ ទៅលើកម្មការិនីនៅកំពង់ចាម ៣នាក់ និងពលករមកពីថៃ ២នាក់

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជន ជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ញឹប ចាន់ធាន ភេទស្រី អាយុ ៣២ឆ្នាំ

២-ឈ្មោះ ជិន ស្រីនុច ភេទស្រី អាយុ ២៣ឆ្នាំ

៣-ឈ្មោះ ភុំ ស្រីដា ភេទស្រី អាយុ ២០ឆ្នាំ

៤-ឈ្មោះ ជួន តារា ភេទប្រុស អាយុ ៣៨ឆ្នាំ

៥-ឈ្មោះ សួង សុគា ភេទស្រី អាយុ ៤១ឆ្នាំ

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

Image_2021 05 19_20 31 09