អាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ៤៣នាក់

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយថ្មី ចំនួន ០៨នាក់ សរុបទាំងអស់ចំនួន ៥០ករណី។

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩ / ០៨៨ ៥៩៨ ៤៤៩៦៕

អ្នកជំងឺកូវីដ-១៩ទាំង ៤៣នាក់ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺរកឃើញនោះ មានរាយនាមដូចខាងក្រោម៖

1

2

3

4