ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព សុភ វិជ័យ

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព សុភ វិជ័យ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៤៣៤ ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេស គ្រូពេទ្យ ដែលធ្វើការនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ម្ចាស់ទីតាំងខាងលើ មិនចូលរួមសហការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាទេ។

បញ្ជាក់៖ អ្នកជំងឺកូវីដ១៩ បានប្រាប់ថា បានជូនប្រពន្ធទៅសម្រាក និងសម្រាលកូន ចំនួន ៣ថ្ងៃនៅទីតាំងខាងលើ តែម្ចាស់ទីតាំង មិនទទួលស្គាល់ និងមិនចូលរួមសហការផ្ដល់ព័ត៌មានអ្វីឡើយ។ អ្នកជំងឺបានអះអាងថា មានគ្រូពេទ្យ ៧នាក់ បានចូលរួមវះកាត់សម្រាលកូនឲ្យប្រពន្ធរបស់គាត់។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 19_20 00 00