អភិបាលខេត្តឧត្តរមានជ័យ បង្កើតក្រុមការងារដើម្បីរៀបចំ គ្រប់គ្រង និងចាត់ចែងសាកស.ព ដែលមានមានផ្ទុកមេរោគកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៩ ខែឧសភា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារដើម្បីរៀបចំ គ្រប់គ្រង និងចាត់ចែងសាកសព ដែលមានមានផ្ទុកមេរោគកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ដែលមានសមាសភាពចំនួន ១៨រូប។

ក្រុមការងារនេះ មានតួនាទី ភារកិច្ចដូចខាងក្រោម ៖

- រៀបចំយន្តការជាក់ស្តែងអនុវត្តការរក្សាសុវត្ថិភាពក្នុងការគ្រប់គ្រងសពអ្នកជំងឺកូវីដ-១៩ ឱ្យបានសមស្របតាមបទដ្ឋានវេជ្ជសាស្ត្រ និងនិយាមវប្បធម៌ ប្រពៃណី និងសាសនា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩

- រៀបចំយន្តការជាក់ស្តែងអនុវត្តការបង្ការ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ដោយអនុវត្តតាមវិធានការសុខាភិបាល និងរក្សាបរិស្ថានអនាម័យនៅក្នុងមូលដ្ឋានសុខាភិបាល និង ទីតាំងបូជាសព ឬបញ្ចុះសព

- គ្រប់គ្រង និងចាត់ចែងរៀបចំពិធីបូជា ឬបញ្ចុះសពទៅតាមទំនៀមទម្លាប់ ប្រពៃណី និងសាសនា អនុលោមតាមវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩

- រាយការណ៍លទ្ធផលការងារតាមជំហាននីមួយៗ ព្រមទាំងសុំគោលការណ៍ពិនិត្យ សម្រេចពីឯកឧត្តមអភិបាលខេត្តក្នុងករណីចាំបាច់

- អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំង-ប្រគល់ភារកិច្ចរបស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្តរមានជ័យ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3