ថៃគ្រោងនឹងដោះលែងអ្នកទោស ៥ម៉ឺននាក់ មុនកាលកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ថៃ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន THESTRAITSTIMES ប្រាប់ឱ្យដឹងពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសថៃ ថាៈ នៅពេលនេះប្រទេសថៃ គឺកំពុងតែប្រឈមមុខនឹងការផ្ទុះឡើងវិញនៃការឆ្លងកូវីដ-១៩ ព្រមទាំងមានសភាពកាន់តែធ្ងន់ធ្ងរផងដែរ ដែលភាគច្រើន គឺបានកើតឡើងចំពោះអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយមូលហេតុនេះហើយ បានធ្វើឱ្យប្រទេសថៃឈានដល់ការពិចារណាក្នុងការដោះលែងអ្នកទោសចំនួន ៥ម៉ឺននាក់ ស្មើនឹងប្រមាណ ១៦%នៃអ្នកទោសក្នុងគុក ដើម្បីជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគុក ដែលជាកន្លែងដ៏តូចចង្អៀត។

1

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsuthin បានបញ្ជាក់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១ ថាៈ ប្រសិនបើយើងមិនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ឬប្រសិនបើយើងមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបានឆាប់រហ័សទេ យើងនឹងត្រូវគិតអំពីការកាត់បន្ថយចំនួនអ្នកទោសនៅក្នុងគុកតាមរយៈការដោះលែងមុនពេលកំណត់។

2

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ប្រទេសថៃ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ជិត ១ម៉ឺននាក់ ដែលភាគច្រើនគឺជាអ្នកទោសដែលនៅក្នុងពន្ធនាគារ៕

4

5

6