សមត្ថ.កិច្ច ឃា.ត់ខ្លួនមេខ្យល់ម្នាក់ ដែលលួ.ចនាំមនុស្សចំនួន ០៦នាក់ តាមច្រករបៀងចូលទៅទឹកដីថៃ

(បាត់ដំបង)៖ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំងកម្លាំងនគរបាលអធិការដ្ឋានស្រុកសំពៅលូន សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧, កម្លាំងវរសេនាតូច៥៣៣ និងកម្លាំងសឹករងស្រុកសំពៅលូន ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឃា.ត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន ០១នាក់ ឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពលួ.ចនាំមនុស្សចំនួន ០៦នាក់ ក្នុងនោះមាន ក្មេង ០៣នាក់ ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រក្រុមទី៥ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្នពលករចំនួន ០៦នាក់ (ក្មេង ០៣នាក់) កម្លាំងសមត្ថ.កិច្ច បានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ចំពោះជនសង្ស័យជាមេខ្យល់ខាងលើ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

1

2

3

2021 05 19_16 32 00

ប្រភពពី: អធិកាដ្ឋាននគរបាលស្រុកសំពៅលូន