បិទខ្ទប់ទីតាំងផ្ទះចំនួន ១៧ខ្នង នៅស្រុកមោងឬស្សី ដោយសាររកឃើញមានជំងឺកូវីដ-១៩ ទៅលើមនុស្ស ០៤នាក់

(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១៧ខ្នង ស្ថិតនៅក្នុងភូមិអំពិលឈូង ឃុំ ឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើឃើញប្រជាពលរដ្ឋចំនួន ០៤នាក់ មានជំងឺកូដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងផ្ទះ ចំនួន១៧ ខ្នង នៅក្នុងភូមិ ឃុំខាងលើ។ អត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំង០៤នាក់នេះ មានដូចខាងក្រោម៖

១) ឈ្មោះ រឿម ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មកពីរាជធានីភ្នំពេញ

២) ឈ្មោះ រៀម វីរៈ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មកពីរាជធានីភ្នំពេញ

៣) ឈ្មោះ តាំ សុភា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំរោង មកពីរាជធានីភ្នំពេញ

៤) ឈ្មោះ សេង សុវណ្ណនី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ មកពីកណ្តាល

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3