អាជ្ញាធរស្រុកបូរីជលសារ ចុះយកសំណាកបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាថ្មស ចំនួន ២០នាក់

(តាកែវ)៖ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ លោក ពួយ រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក និង លោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត បានអញ្ជើញចុះពិនិត្យការយកសំណាក និងពិនិត្យសុខភាពបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាថ្មស ចំនួន ២០នាក់ ដែលកន្លងមមកមានបុគ្គលវិជ្ជមានកូវីដ-១៩ រស់នៅភូមិដឹកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បានមកទទួលសេវា នៅគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត សាខាថ្មស។

1

2

ជាលទ្ធផលគឺ អវិជ្ជមានទាំងអស់។ ព្រមទាំងបានណែនាំការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

3

4

5

6