ថៃស្នើរឲ្យកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួ.ចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីថៃបន្តទៀត

(បាត់ដំបង)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន សុឃឿន ជាមេបញ្ជាការ «គ» បានជួបពិភាក្សាជាមួយភាគីយោធាថៃ កងអនុសេនាធំលេខ១៣០៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិស៊ីត-ប៉ាក់រ៉ាក់វ៉ាត់ស៊ុកស៊ីន (មេបញ្ជាការ)។

1

ក្នុងកិច្ចជួបពិភាក្សានេះ ខាងភាគីថៃសំណូមពរសុំឲ្យកម្លាំងខាងភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់ថៃបន្តទៀត។

ចំណែកខាងភាគីកម្ពុជាបានសំណូមពរទៅខាងភាគីថៃ បើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមជួយ ផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង។ ភាគីទាំងពីរបានឯកភាពលើសំណូមពរទាំង២។

កិច្ចជំនួបពិភាក្សានេះ ធ្វើឡើងនៅមាត់អូរព្រំដែន ត្រង់ចំណុចភូមិសាស្ត្រភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃ តែងបានបង្ហាញថា មានពលករខ្មែរ និងមេខ្យល់ នៅតែលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃជារើយៗ ហើយក៏មានពលករខ្មែរត្រលប់ពីថៃមកវិញជាបន្តបន្ទាប់ដែរ៕

2

3

4

ប្រភពពីៈ អគ្គស្នងការដ្ឋាននគរបាលជាតិ