អ្នកភ្នំពេញ ២នាក់ ក្នុងចំណោម ៣នាក់ រកឃើញមានវីជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ០២នាក់ និងពាក់ព័ន្ធភូមិលាបទង ចំនួន ០១នាក់ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ថា គឹមយាង ភេទស្រី អាយុ ២០ឆ្នាំ មកពីភ្នំពេញ ថ្ងៃទី១១/០៥/២០២១

២-ឈ្មោះ ពៅ សុពុល ភេទប្រុស អាយុ ២៦ឆ្នាំ មកពីភ្នំពេញ ថ្ងៃទី១៧/០៥/២០២១

៣-ឈ្មោះ ហេង វួចនី ភេទស្រី អាយុ ៦០ឆ្នាំ ពាក់ព័ន្ធភូមិលាបទង

រដ្ឋបាលខេត្ត នឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើឲ្យបានឆាប់បំផុត។ ទន្ទឹមនឹងនេះ សូមអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ រួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

01