អាជ្ញាធរសម្រេចបិទផ្អាកផ្សារព្រែកគល់ នៅស្រុកកោះធំ ជាបណ្តោះអាសន្ន ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

(កណ្តាល)៖ រដ្ឋបាលស្រុកកោះធំ នៃខេត្តកណ្តាល សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថាៈ ផ្សារព្រែកគល់ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយនាពេលថ្មីៗនេះ មានអាជីវករនៅក្នុងផ្សារព្រែកគល់ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ២០២១ ហើយបានធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ឬសង្ស័យ មេត្តារាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬអញ្ជើញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុក៕

Image_2021 05 19_12 42 10