មើលហើយអួលដើមក! ឌួង ឆាយ៖ វ័យប៉ុណ្ណេះហើយ ជួបតែរឿងខកបំណង រសាត់អណ្តែតគ្មានគោលដៅ ត្រូវគេតាមធ្វើបាប បំផ្លិចបំផ្លាញ ខ្ញុំបានទទួលស្គាល់ការពិតហើយ នេះគឺជាកម្មពាររបស់ខ្ញុំ…

(ភ្នំពេញ)៖ ក្រោយពីលោក ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញកាលថ្ងៃទី១៧ ខែ ឧសភា ឆ្នំា ២០២១ លោកបានសរសេរសារដ៏គួរសង្វេគមួយ នៅលើផេកគណនីហ្វេសប៊ុករបស់ខ្លួនថាៈ «ខ្ញុំបាទសូមទោសនៅរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទកន្លងរហូតមក។ បន្ទាប់ពីសឹកខ្ញុំបានយល់ច្រើនហើយ គឺទម្លាក់ចិត្តគុំគួន បញ្ចប់បញ្ហាត្រឹមនេះ អនុគ្រោះ អហោសកម្ម នឹងរឿងគ្រប់យ៉ាងដែលបានកើតឡើង ងើបឈរចាប់ផ្តើមជីវិតថ្មី។

1

សូមអរគុណពូមីងបងប្អូនទាំងអស់គ្នា ដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងគាំទ្ររូបខ្ញុំ ទោះមិនថាខ្ញុំនៅទីណា កំពុងជួបរឿងអ្វី វ័យប៉ុណ្ណេះហើយ ជួបតែរឿងខកបំណង រសាត់អណ្តែតគ្មានគោលដៅ ត្រូវគេតាមធ្វើបាប បំផ្លិចបំផ្លាញ ខ្ញុំបានទទួលស្គាល់ការពិតហើយ ទាំងអស់នេះគឺជាកម្មពាររបស់ខ្ញុំ។

2

ខ្ញុំនឹងខិតខំប្រើដៃទាំងពីរមកលុបលាងវិញ ដោយការសាងអំពើល្អជំនួស គុណដែលអ្នកបានជួយខ្ញុំកន្លងមក ខ្ញុំបានកាត់សងវិញរួចហើយ និងការអត់អោនមួយនេះ សង្ឃឹមថាអ្នកកែប្រែជាមនុស្សល្អវិញ នៅថ្ងៃអនាគត ថ្មបាក់មួយនេះនឹងកត់ទុកជាមេរៀន ចងចាំជាបទពិសោធន៍ដ៏ជូរចត់ក្នុងជីវិត។

3

ខ្ញុំបាទសូមគោរពអរគុណថ្នាក់ដឹកនាំ ដែលតែងតែផ្តល់ឱកាស និងចិត្តមេត្តាសណ្តោសប្រោសប្រណៃចំពោះរូបខ្ញុំបាទ។ អគុណបងប្អូនល្អ អរគុណមិត្តល្អ សម្រាប់ការស្រលាញ់រាប់អាន សម្រាប់ការបារម្ភ សួរនាំនឹងខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំមួយរយៈនេះ។

4

5

6

8

ការចាញ់ឈ្នះមិនមែនជាក្តីសុខឡើយ រស់នៅដោយមិនបៀតបៀនគ្នាទើបជាសេចក្តីសុខពិត។ គ្មានសេចក្តីសុខណាស្មើសេចក្តីស្ងប់»៕