ភ្លើងឆាបឆេះព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង អស់ប្រមាណ១០០ហិកតា សង្ស័.យមានគេលួ.ចដុត (មានវីដេអូ)

(សៀមរាប)៖ លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ។

1

លោក បានបន្ថែមទៀតថា គិតមកទល់ព្រឹកថ្ងៃទី១៩ ខែឧសភានេះ ភ្លើងបានឆេះព្រៃលិចទឹកអស់ប្រមាណជា១០០ហិកតា ហើយការឆេះព្រៃលិចទឹកនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាបានបង្កឡើងដោយមនុស្ស ដែលពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ។

2

គួររំលឹកថា បឹងពារាំង ជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់មួយ នៅជាប់មាត់បឹងទន្លេសាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ចុងឃ្នៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ហើយបឹងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង៕

3

4

5

6

7

ប្រភពពីៈ មន្ទីរព័ត៌មានខេត្តសៀមរាប