ល្បីកក្រើក Facebookទៀតហើយ! សង្រ្គាមរបស់អ្នកអនឡាញ រវាង អ្នកលក់ឡេ និងអ្នកលេងហ្គេម បានទៅជួបឈ្លោះគ្នាដល់ផ្ទះតែម្តង (មានវីដេអូ)

(ភ្នំពេញ)៖ រឿងរ៉ាវសង្គមថ្មីបានផ្ទុះឡើង ដែលកើតឡើងរវាង Ah Gi Leader អ្នកលក់ឡេអនឡាញដ៏ល្បីឈ្មោះម្នាក់ ជាមួយនឹងស្រីស្អាតឡាយហ្គេមឈ្មោះថា Harada Miki នៅល្ងាចថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២១។

រឿងរ៉ាវចាប់ផ្ដើមនៅពេលដែល Ah Gi Leader ទំនងជាបាននិយាយមិនល្អអំពី Harada Miki នៅក្នុងការឡាយលក់របស់ខ្លួនកាលពីថ្ងៃរសៀល។ បន្ទាប់មកភាគីទាំងសងខាង ក៏បានចាប់ផ្ដើមបោះសម្ដីឌឺដងគ្នាតាមរយៈគណនីហ្វេសប៊ុកផ្លូវការរៀងៗខ្លួន។

3 (2)

រឿងរ៉ាវនេះ ក៏មានការចូលរួមចំណែកពីសំណាក់ Harada Limi ដែលជាបងស្រីរបស់ Harada Miki ផងដែរ ដោយមិនអាចឈរអោបដៃមើលប្អូនស្រី ត្រូវគេប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់។

មិនយូរប៉ុន្មាន ក្រោយពីឌឺដងគ្នាចុះឡើង Harada Limi បានបង្ហោះហ្វេសប៊ុកសួររកទីតាំងផ្ទះរបស់ Ah Gi Leader ទំនងជាចង់និយាយគ្នាឲ្យដាច់ស្រេច ហើយ Ah Gi Leader ក៏បានធ្វើការឆ្លើយតបដោយប្រាប់ពីទីតាំងរបស់ខ្លួនយ៉ាងច្បាស់។

បន្តិចក្រោយមក Harada Limi និង Harada Miki បានចុះទៅដល់ទីតាំងផ្ទះរបស់ Ah Gi Leader ភ្លាមៗតែម្ដង ដែលពេលទៅដល់ទីតាំងនោះ Ah Gi Leader ហាក់ដូចជាបានប្រែក្លាយជាមនុស្សស្លូតបូតម្នាក់ ខុសស្រឡះពីអត្តចរិតដែលបង្ហាញចេញតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន៕

1

2 (2)

4

5

6

7

8

9 (2)

9

វីដេអូទី១

វីដេអូទី២