អ្នកណាញាំគុយទាវខ្លះ! អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ជាអ្នកលក់គុយទាវ នៅក្នុងខណ្ឌ៧មករា

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ ជាអ្នកលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) មានទីតាំងស្ថិតនៅផ្ទះលេខ១៩២Eoz ផ្លូវលេខ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា(ខាងជើងផ្សារអូរឫស្សី)។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទិញខ្ចប់ ឬអង្គុយហូបគុយទាវ នៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៨ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយសារអ្នកជំងឺកូវីដ-១៩ គឺជាអ្នកលក់ ហើយគ្រួសារអ្នកលក់សរុបចំនួន ៤នាក់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 19_10 23 32