ពលករថៃស្លា.ប់ ២នាក់ និងរបួស៨នាក់ ក្រោយពីការបាញ់កាំជ្រួចចូលភាគខាងត្បូងអ៊ីស្រាល

(បរទេស)៖ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ពលករថៃ២នាក់បានស្លា.ប់ របួស៨នាក់ ដោយសារការបាញ់កាំជ្រួចចេញពីតំបន់កា.ហ្សា ហើយធ្លាក់នៅតំបន់ អេ.ស្កូ.ល(Eshkol) ភាគខាងត្បូង អ៊ី.ស្រា.អែល ចំលើកន្លែងការងារជនជាតិថៃ។ ករណីនេះ ក្រុមហាម៉ាស់ និង ក្រុមអ៊ី.ស្លាម.ជី.ហា.ម បានចេញមុខអះអាងជាអ្នកទទួលខុសត្រូវបាញ់។ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រ។

ចាប់តាំងពីមាន បាញ់ប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីនមក ជនជាតិអ៊ីស្រាអែលស្លា.ប់ចំនួន ១២នាក់ ។

ក្រសួងការបរទេសថៃ បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃមានផែនការបញ្ជូនពលករថៃចំនួន ៥,០៩៩នាក់ទៅធ្វើការនៅអ៊ីស្រាអែលផ្នែកកសិកម្ម ហើយបានបញ្ជូនរួចចំនួន ៣,១០០នាក់ ហើយរដ្ឋបាលប្រទេសអ៊ីស្រាអែលជាអ្នកទទួលបន្ទុកដាក់យន្តហោះ ដឹកជញ្ជូន រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩:០០នាទី ក្នុងមួយសប្តាហ៍ ២៥០នាក់ សំរាប់ពលករចំណាយ ថ្លៃយន្តហោះ និងចំណាយផ្សេងៗ សរុបប្រហែល ៥ម៉ឺនបាត មានកិច្ចសន្យា ៣ឆ្នាំ បន្តបាន២ឆ្នាំ គិតជាមធ្យម ពលករម្នាក់អាចរកចំណូលចន្លោះ ៤,៥០០០បាត ទៅ ៥០,០០០បាត ក្នុង១ខែ៕

01000000