យកសំណាកប្រជាពលរដ្ឋក្នុងបុរី New Home ចំនួន ៦៣១នាក់ រកឃើញវិជ្ជមានកូវីដ-១៩

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានខិតខំ ប្រឹងប្រែង កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់ក្រហម បើទោះវាមានហានិភ័យកម្រិតខ្ពស់ក៏ដោយ។

នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ដែលបងប្អូនប្រជាពលរដ្ឋរស់ក្នុង បុរីNew Home នៅទួលពង្រ(តំបន់ក្រហម) ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ៦៣១នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ចំនួន ១៧នាក់៕

1

8

7

6

5

4

3

2

ប្រភពពីៈ TYDA