អ្នកភ្នំពេញ ៩នាក់ និងពលករ ៤នាក់ ក្នុងចំណោម ១៥នាក់ ដែលអាជ្ញាធរខេត្តព្រៃវែងរកឃើញមានជំងឺកូវីដ-១៩ (មានរូបថត និងអត្តសញ្ញាណ)

(ព្រៃវែង)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញមនុស្ស ១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖ ១-ស្រុកពាមរក៍ ២នាក់, ២-ស្រុកពារាំង ១នាក់, ៣-ស្រុកស្វាយអន្ទរ ២នាក់, ៤-ស្រុកកំចាយមារ ៤នាក់, ៥-ស្រុកកញ្ជ្រៀច ១នាក់, ៦-ស្រុកស្វាយអន្ទរ ១នាក់, ៧-ស្រុកពាមជរ ២នាក់ និង៨-ស្រុកបាភ្នំ ២នាក់។

អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ គឺជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ៩នាក់, មកពីប្រទេសថៃចំនួន ៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញនៅស្រុកពាមជរ ចំនួន ២នាក់។ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេខាងលើ ក្នុងខេត្តព្រៃវែង។

សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

1

15

14

13

12

11

10

9

8

7

6

5

4

3

2