អាជ្ញាធរខេត្តសៀមរាប បើកឲ្យចេញ-ចូលឡើងវិញនូវទីតាំងផ្ទះ ចំនួន ១៤ កន្លែង

(សៀមរាប)៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថាៈ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា, ឈ្មោះ លីស ជី និងឈ្មោះ ហៀល សុភាព រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូល ទីតាំង ផ្ទះចំនួន១៤ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង កាលពីថ្ងៃទី០២-០៤ ខែឧសភា ឆ្នាំ២០២១។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ ទីតាំងផ្ទះចំនួន ១៤ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងស្រុកប្រាសាទបាគង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬដែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

Photo_2021 05 18_20 30 26