អ្នកជំងឺកូវីដ-១៩ ចំនួន០៦នាក់បន្ថែមទៀត នៅខេត្តសៀមរាប ត្រូវបានជាសះស្បើយ

(សៀមរាប)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ០៦នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលឲ្យជាសះស្បើយ និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ក្នុងនោះមាន៖

១-ឈ្មោះ ជា គីម ភេទស្រី អាយុ៤០ឆ្នាំ ជាអាជីវករផ្សារក្រោម និងផ្សារវត្តអាធ្វារ មានអាសយដ្ឋានភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

២-ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ អាសយដ្ឋានភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

៣-ឈ្មោះ ម៉ង់ ប៊ុនថេន ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋានភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

៤-ឈ្មោះ ឆាត ដានេត ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋានភូមិគោកវាល ឃុំរើល ស្រុកពួក ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

៥-ឈ្មោះ ក្តិប ថុល ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋានភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

៦-ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្ត នៅតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក ហើយប្រសិនបើបុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

01

02