អាជ្ញាធរ សម្រេចផ្អាកសកម្មភាពផលិតកម្មអាគារA នៃរោងចក្រខាងលីនតុន (ខាមបូឌា) នៅស្រុកជើងព្រៃ

(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាពផលិតកម្មអាគារA នៃរោងចក្រខាងលីនតុន (ខាមបូឌា) ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

រដ្ឋបាលខេត្ត បានផ្អាកសកម្មភាពផលិតកម្ម អាគារ A នៃរោងចក្រ ខាលីងតុន (ខាមបូឌា) រយៈពេល០២ ថ្ងៃ ដើម្បីឱ្យក្រុមការងារបច្ចេកទេសចម្រុះ ក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ចុះសិក្សាស្រាវជ្រាវវាយតម្លៃអំពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2