កម្មករសំណង់នៅភ្នំពេញ ៤នាក់ និងពលករមកពីថៃ ៣នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវី៥-១៩ ចំនួន ៧នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ រឿម វីរៈ ភេទប្រុស អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរ ជាកម្មករសំណង់ មកពីរាជធានីភ្នំពេញ

២-ឈ្មោះ តាំ សុភា ភេទស្រី អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរ ជាកម្មករសំណង់ មកពីរាជធានីភ្នំពេញ

៣-ឈ្មោះ រឿម ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ មានអាសយដ្ឋានភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរ ជាកម្មករសំណង់ មកពីរាជធានីភ្នំពេញ

៤-ឈ្មោះ សេង សុវណ្ណនី ភេទស្រី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរ ជាកម្មករសំណង់ មកពីរាជធានីភ្នំពេញ

៥-ឈ្មោះ មុំ មករា ភេទប្រុស អាយុ២៧ឆ្នាំ មានអាសយដ្ឋានភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរជាកម្មករសំណង់ មកពីប្រទេសថៃ

៦-ឈ្មោះ អឿន រ៉ាវីត ភេទប្រុស អាយុ ១៦ឆ្នាំ មានអាសយដ្ឋានភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរជាកម្មករសំណង់ មកពីប្រទេសថៃ

៧-ឈ្មោះ ធិក វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មានអាសយដ្ឋានភូមិបឹងក្រសាលឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរជាកម្មករសំណង់ មកពីប្រទេសថៃ

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2