អាជ្ញាធរសម្រេចផ្អាកសកម្មភាពផលិតកម្ម អាគារទូប៉ាង២ នៃរោងចក្រមេតថេក (ខេមបូឌា) ខប លីមីតធីត នៅស្រុកកំពង់សៀម

(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសម្រេចពីការផ្អាកសកម្មភាពផលិតកម្ម អាគារទូប៉ាង២ នៃរោងចក្រមេតថេក (ខេមបូឌា) ខប លីមីតធីត ស្ថិតនៅភូមិអំពិលើល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម រយៈពេល ២ថ្ងៃ ដើម្បីឲ្យក្រុមការងារបច្ចេកទេសចម្រុះក្នុងការបិទខ្ទប់នូវអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ចុះសិក្សាស្រាវជ្រាវវាយតម្លៃ អំពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2