ប្រជាពលរដ្ឋ ៩នាក់បានស្លា.ប់ជាបន្តបន្ទាប់ ដោយពុ.លស្រា សមត្ថ.កិច្ច សម្រេចបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំ នៅស្រុកល្វាឯម

(កណ្តាល)៖ ក្រោយពីទទួលបាននូវព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លា.ប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់ ០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុ ដែលបណ្តាលឱ្យពុ.ល។

1

ក្នុងឱកាសនោះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លា.ប់របស់ជនរងគ្រោះ។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖

- ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥%

- ស្រាស មានសារធាតុមេតាណុល ២.៥%

- ស្រាស ទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ

2

បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផល កាន់តែច្បាស់។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕

3

4

5

6

7