អ្នកកំពង់ឆ្នាំង ២នាក់ និងអ្នកបន្ទាយមានជ័យ ១នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ និងប្រវត្តិដំណើរប៉ះពាល់

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣ ករណី មានដូចឈ្មោះខាងក្រោម៖

១-ឈ្មោះ សុង រ៉ា ភេទស្រី អាយុ ៦៤ឆ្នាំ ជាអ្នកលក់ខោអាវជជុះក្នុងផ្សារកូនដំរី មានអាសយដ្ឋានបច្ចុប្បន្ននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

២-ឈ្មោះ សូ ញាក់ ភេទប្រុស អាយុ ៦២ឆ្នាំ

៣-ឈ្មោះ ថា វី អាយុ ៦២ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ សូ ញាក់ អ្នកទាំងពីរមានមុខរបរជាអ្នកធ្វើចំការ អាសយដ្ឋានអចិន្ត្រៃយ៍នៅភូមិធ្លោកវៀន ឃុំធ្លោកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមបងប្អូនមើលប្រវត្តិដំណើរ និងប៉ះពាល់ របស់អ្នកជំងឺកូវីដ-១៩ទាំង៣ខាងលើ ដូចខាងក្រោម៖

Image_2021 05 18_18 16 37

Image_2021 05 18_18 16 46