អាគារបន្ទប់ជួល និងផ្ទះជួល ៤៧បន្ទប់ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ នៅមុនបន្តិច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងតាមរយៈហ្វេសប៊ុកថាៈ «យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនអាចភ្លេចយើងទេ សូមចូលរួម អនុវត្តនៅវិធានការ ការពារ ទប់ទល់ ៣កុំ ៣ការពារ។ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

1

ស្ថិតនៅទីតាំងថ្មី អាគារបន្ទប់ជួល សរុប ៣៧បន្ទប់ ទៅពិនិត្យសំណាក រកឃើញវិជ្ជមានកូវីដ-១៩ សរុប ៧នាក់ (ស្រី៣នាក់) នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ និង មួយទីតាំងទៀតស្ថិតនៅ ផ្ទះជួល សរុប ១០បន្ទប់ រកឃើញវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនអាចភ្លេចយើងទេ សូមចូលរួម អនុវត្តនៅវិធានការ ការពារ ទប់ទល់ ៣កុំ ៣ការពារ!»៕

2

3

4

5

6