អាជ្ញាធរស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងចុះបិទខ្ទប់០២ភូមិជាបណ្តោះអាសន្ន ក្រោយមានផ្ទុះកូវីដ-១៩

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យការបិទខ្ទប់ភូមិក្ងោកពង់ និងភូមិត្រពាំងព្រីង នៃឃុំស្វាយជុក ដែលសមាជិកក្រុមគ្រួសារមានវិជ្ជមានកូវីដ-១៩។

1

ក្នុងពេលចុះត្រួតពិនិត្យនោះ លោកអភិបាលបានធ្វើការណែនាំដល់កម្លាំងប្រចាំការ ចុះធ្វើការណែនាំប្រជាពលរដ្ឋឲ្យគាត់បានយល់អំពីគោលបំណងនៃការបិទខ្ទប់ភូមិនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ពេញសហគមន៍ ពេញភូមិរបស់យើង។ ហើយតាមដានពីជីវភាពប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជាមួយវិធានការបិទខ្ទប់នេះ ពិសេសគ្រួសារក្រីក្រ។

2

ក្នុងនោះដែរ លោកអភិបាល បានចាត់ចែងដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋក្រីក្រ(ក្រុមគ្រួសារនិវត្តន៍ជន១គ្រួសារ) ចំនួន ២គ្រួសារ ដែលប៉ះពាល់ដោយសារវិធានបិទខ្ទប់នេះ ដែលក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២២,៨គ.ក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ២៥កញ្ចប់ និងត្រីខ ៥កំប៉ុង។

3

ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ នៅភូមិក្ងោកពង់ ០៥នាក់ ស្មើនឹង ៥ខ្នងផ្ទះថ្មី (រកឃើញនៅថ្ងទី១៧ ខែឧសភា ឆ្នាំ២០២១) ត្រូវបានបញ្ជូនទៅកន្លែងព្យាបាលស្រុកកំពង់ត្រឡាច និងរកឃើញនៅភ្នំពេញ ១នាក់ ស្មើ ២ខ្នងផ្ទះ ចាស់(រកឃើញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១) ត្រូវបានបញ្ជូនទៅកន្លែងព្យាបាលកោះពេជ្រ។ ភូមិត្រពាំងព្រីង ចំនួន៧នាក់(ស្រី) ស្មើនឹង៧ខ្នងផ្ទះ ត្រូវបានបញ្ជូនទៅកន្លែងព្យាបាលស្រុកកំពង់ត្រឡាច៕

4

5