នារីម្នាក់ ជិះកង់ទៅបេះព្រីងទុំ តែត្រូវជនល្មើសរំលោ.ភសម្លា.ប់ រួចយកស.ពទៅបោះចោលក្នុងត្រពាំង

(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងផែននគរបាលព្រ.ហ្មទ.ណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃា.ត់ខ្លួនជនស.ង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីរំលោ.ភសម្លា.ប់។

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រ.ហ្មទ.ណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ។

1

តាមការបំភ្លឺពីឪពុកម្តាយ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី ទើបប្រទះឃើញសពដេកស្.លាប់តែម្តង។

2

បន្ទាប់ពីកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃា.ត់ខ្លួនជនស.ង្ស័យ ឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួរជនស.ង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោ.ភ និងសម្លា.ប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកស.ពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។

3

បច្ចុប្នន្នជនស.ង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕

4

5

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ