ពិតជាអាយុថ្លៃមែន! ទារកអាយុ ៤ខែ រលាកសួតធ្ងន់ធ្ងរបំផុត បណ្តាលឲ្យគាំ.ងបេះដូង ៣ដង រួចផុតពីក្រញាំ.ម.ច្ចុ.រាជ

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ជា បានឲ្យដឹងថា ទារកអាយុ ៤ខែ មានជំងឺរលាកសួតធ្ងន់ធ្ងរបំផុត បណ្តាលឲ្យគាំងបេះដូង៣ដង ត្រូវបានជួយសង្រ្គោះជីវិត និងត្រូវបានថែទាំព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អស់រយៈពេល ៥០ថ្ងៃ។ នៅថ្ងៃនេះ ក្រុមគ្រូពេទ្យឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានព្យាបាលជាសះស្បើយ។

1

រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕

2

3

4

ប្រភពពីៈ Dr. Beat Richner