យកសំណាកអ្នកសង្ស័យ ១៦៩នាក់ តាមតេស្តរហ័ស មានវិជ្ជមានកូវីដ-១៩ ០៥នាក់ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិពែងមាសត្បូង ឃុំស្ពី ស្រុកចំការលើ, ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ភូមិបឹងំកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ភូមិព្រៃគុយ ឃុំស្រក និងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ព្រមទាំងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ចិត្ត ចាន់និច ភេទស្រី អាយុ ៤៨ឆ្នាំ

២-ឈ្មោះ ប៉ក់ សៀវឡេង ភេទប្រុស អាយុ ៩ឆ្នាំ

៣-ឈ្មោះ គីម ហុង ភេទប្រុស អាយុ ២៣ឆ្នាំ

៤-ឈ្មោះ ធីម លីមហៀក ភេទស្រី អាយុ ១៧ឆ្នាំ

៥-ឈ្មោះ ហួរ ស៊ីណា ភេទស្រី អាយុ ២១ឆ្នាំ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ១៦៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង០៥នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺវីដ-១៩ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕

Photo_2021 05 18_14 16 41